KhmerPronunciationEnglish/Notes#occ
ដងទន្លេ dɑɑŋ tʊənlee body, course, length of a river 2/1

Link to overview page
Link to dictionary

Boats (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីអ្នកដំណើរឡើងពេញទូកហើយ ទូកនោះក៏ចាប់ផ្ដើមចេញដំណើរ អញ្ចឹងទូកនេះគឺជាទូកកម្សាន្ត ប្រហែលជាទូកកម្សាន្ត ឬក៏ជិះកម្សាន្តតាមដងទន្លេ ដូច្នេះហើយយើងឃើញទូកនេះវែង ហើយវែង ហើយមានមនុស្សជាច្រើន កំពុងតែអង្គុយនៅលើទូក ដែលមានក្មេងចាស់ស្រីប្រុសជាច្រើន ហើយយើងឃើញទូកគឺមានដំបូល និងមានពីរជាន់ បានន័យថាដំបូលគឺមានពីរជាន់ ដែលដំបូលទីមួយគឺទាប ហើយដំបូលខាងក្រោយគឺខ្ពស់ ដែលនៅលើដំបូលទាំងពីរគឺមានដោតទង់ជាតិ អញ្ចឹងជាទូទៅទូកនីមួយៗតែងតែមានទង់ជាតិ ដើម្បីសម្គាល់ថាតើទូកនេះជាទូករបស់ប្រទេសមួយណា ព្រោះពេលខ្លះការដឹកជញ្ជូនអីវ៉ាន់តាមទូក ក៏អាចធ្វើដំណើរតាមផ្លូវទឹកផងដែរ អញ្ចឹងយើងត្រូវដោតទង់ជាតិ ដើម្បីឲ្យដឹងថា ទូកនោះមកពីប្រទេសមួយណា ហើយទូកកម្សាន្តដែលជិះតាមដងទន្លេ ក៏យើងត្រូវដោតទង់ជាតិផងដែរដើម្បីសម្គាល់ ជាក់ស្ដែងនៅក្នុងរូបភាពនេះគឺទូកជិះកម្សាន្តមួយនេះ គឺគាត់ដោតទង់ជាតិពីរទៅលើទូករបស់គាត់ ដើម្បីសម្គាល់ថា ទូកនេះជាទូករបស់ប្រទេសណា ដោយសារតែធ្វើដំណើរតាមផ្លូវទឹកគឺជួបនឹងរលក ជាទូទៅគឺទឹកគឺតែងតែមានរលក មិនថាទឹកទន្លេ ឬក៏ទឹកសមុទ្រនោះទេ គ្រាន់តែថាទឹកទន្លេគឺរលកតូចជាងទឹកសមុទ្រតែប៉ុណ្ណោះ អញ្ចឹងនៅពេលដែលទូកធ្វើដំណើរកាត់រលកវាតែងតែឃ្លោង អញ្ចឹងពាក្យថាឃ្លោង បានន័យថាវាផ្អៀងម្ដងទៅឆ្វេង ម្ដងទៅស្ដាំ ម្ដងឡើងលើ ម្ដងចុះក្រោម ទៅតាមចង្វាក់នៃទឹករលក ដូច្នេះធ្វើឲ្យទូកអត់នឹងនោះទេ អញ្ចឹងអ្នកដែលជិះនៅលើទូកក៏អត់នឹងដែរ គឺឃ្លោងទៅតាមទឹករលក ម្ដងផ្អៀងទៅឆ្វេង ម្ដងផ្អៀងទៅស្ដាំ ម្ដងបះឡើងលើ ម្ដងមុជចុះក្រោម គឺទឹករលកធ្វើឲ្យទូកមិនមានលំនឹង បាត់បង់លំនឹង អញ្ចឹងទឹករលកធ្វើឲ្យទូកបាត់បង់លំនឹង ដូច្នេះអ្នកជិះនៅក្នុងទូក គឺត្រូវតែប្រុងប្រយ័ត្នជានិច្ច ហើយត្រូវតោងឲ្យជាប់ ជាពិសេសក្មេងគឺយើងអត់ត្រូវប្រលែងឲ្យវារត់ផ្ដេសផ្ដាសទេ ប្រសិនបើក្មេងរត់នៅលើទូក អាចនឹងមានគ្រោះថ្នាក់ ដោយសារតែទឹករលកឃ្លោងទូក ធ្វើឲ្យវាដួល ឬក៏ពេលខ្លះ នៅពេលដែលទឹករលកខ្លាំង ធ្វើឲ្យឃ្លោងទូកខ្លាំង អញ្ចឹងក្មេងអាចធ្លាក់ពីលើទូកបាន ដូច្នេះប្រសិនបើក្មេងធ្លាក់ពីលើទូក ប្រសិនបើក្មេងនោះអត់ចេះហែលទឹកទេ គឺវាអាចលង់ស្លាប់បាន ដូច្នេះវាអាចមានគ្រោះថ្នាក់ដល់ជីវិត អញ្ចឹងយើងត្រូវប្រុងប្រយ័ត្នជានិច្ចនៅពេលដែលយើងជិះទូក ហើយយើងអត់ចេះហែលទឹក ប្រសិនបើយើងអត់ចេះហែលទឹក គឺមានគ្រោះថ្នាក់ខ្លាំងណាស់ នៅពេលដែលលិចទូក