Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ណារី | naarii | female Cambodian name | 22/9 |
Link to overview page
Link to dictionary
Issuing a command — Dialogue 1
កូន៖ ហើយៗម៉ាក់។
ម្ដាយ៖ អីចឹង ទៅលាងចានចេញតិចទៅ ហើយចាំទៅធ្វើលំហាត់។ លាងចានហើយ បិទភ្លើងផងណា។
កូន៖ ចា៎ស ម៉ាក់។
Expressing dislikes 2B — Dialogue 2A
ណារី៖ ហ្នឹងហើយ បើកសំឡេងឮៗ អត់ដឹងយប់អត់ដឹងអីទេ។ យ៉ាប់ម៉ង!
កញ្ញា៖ ផ្ទះម្ដុំហ្នឹងឧស្សាហ៍អីចឹងដល់ហើយ។ ធុញមែនទែន!
Expressing dislikes 2B — Dialogue 2B
ណារី៖ ហ្នឹងហើយ បើកសំឡេងឮៗ អត់ដឹងយប់អត់ដឹងអីទេ។ យ៉ាប់ម៉ង!
កញ្ញា៖ ដូចញឹកញាប់ពេកហើយ។ ធុញផ្ទះម្ដុំហ្នឹងមែនទែន!
Expressing likes 1 — Dialogue 1
ណារី៖ ធារ៉ា ម៉ស់ ញ៉ាំឪឡឹក។
ធារ៉ា៖ អូ អរគុណ ណារី។ ចំឪឡឹកដែលខ្ញុំចូលចិត្តម៉ង!
ណារី៖ អូ ធារ៉ាឯងចូលចិត្តឪឡឹកអ៎?
ធារ៉ា៖ ហ្នឹងហើយ ខ្ញុំចូលចិត្តឪឡឹក។
ណារី៖ ញ៉ាំឲ្យច្រើនៗទៅអីចឹង។
Expressing dislikes 2B — Dialogue 3
ណារី៖ ទើបតែត្រូវប៉ូលិសផាក។
កញ្ញា៖ ម៉េចចឹង?
ណារី៖ ប៉ូលិសហ្នឹងថាខ្ញុំបត់ពេលភ្លើងកំពុងក្រហម។ តាមពិតខ្ញុំឃើញភ្លើងខៀវសោះហ្នឹងអា៎។ គួរឲ្យខឹងមែនទែនម៉ងអា៎! អស់ម៉ាម៉ឺនទទេ។
Expressing likes 1 — Dialogue 2
ណារី៖ កញ្ញាឯងដាក់ស្ករក្នុងកាហ្វេច្រើនម៉េះ!
កញ្ញា៖ ខ្ញុំចូលចិត្តផ្អែម។
ណារី៖ អូ ខុសពីខ្ញុំអីចឹង។ ខ្ញុំអត់ចូលចិត្តផ្អែមប៉ុន្មានទេ។
កញ្ញា៖ អីចឹងបានអត់សូវឃើញណារីឯងញ៉ាំបង្អែម។
ណារី៖ ហ្នឹងហើយ ខ្ញុំអត់សូវចូលចិត្តបង្អែមផង។
Expressing likes 1 — Additional dialogue
កញ្ញា៖ ខ្ញុំចង់ទៅលេងភ្នំបូកគោ ព្រោះខ្ញុំចូលចិត្តមើលទេសភាពពីកំពូលភ្នំ។
ធារី៖ ខ្ញុំចូលចិត្តទៅលេងសមុទ្រជាង។ ណារី ចង់ទៅមួយណា?
ណារី៖ ខ្ញុំដូចអត់ចូលចិត្តដើរលេងផង។ ចូលចិត្តនៅផ្ទះ។
Issuing a command — Additional dialogue
ណារី៖ បងមិនទៅយកខ្លួនឯង? ខ្ញុំម៉េចដឹងសៀវភៅមួយណាទៅ?
បងប្រុស៖ សៀវភៅពណ៌បៃតង។ ទៅដល់ឃើញហើយ។ ទៅយកតិចម៉ោ។
ណារី៖ ហ៊ើយ! ធុញបងឯងអា៎។
Expressing dislikes 2B — Dialogue 1
ណារី៖ ធុញមែនហ្នឹងអា៎។ ហើយក្ដៅទៀត។ ខ្ញុំអត់ចូលចិត្តជិះទុកទុកអីចឹងអា៎។ ហុយក៏ហុយ ក្ដៅក៏ក្ដៅ។
កញ្ញា៖ មែនហ្នឹង គ្រាន់តែបែកញើស ក៏អស់កម្លាំងដែរ។ ដូចគេធ្វើផ្លូវនៅមុខ។
ណារី៖ មែនក៏អី? ដឹងថាស្ទះម៉ាម៉ោង ពីរម៉ោងហើយអីចឹង។ យ៉ាប់មែនទែន!