KhmerPronunciationEnglish/Notes#occ
ស្រស់ស្រាយ srɑh sraay 1. to be free, unconstrained, free and easy
2. cordial, friendly
3. close, native, one's own
3/3

Link to overview page
Link to dictionary

Getting Up (Sakanan) — 02


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីនារីម្នាក់នោះបានភ្ញាក់ពីគេង បាទ បានភ្ញាក់ពីគេង ហើយគាត់ក៏អង្គុយនៅលើគ្រែដោយពត់ខ្លួនអញ្ចឹងនារីម្នាក់នោះបានស្លៀកឈុតគេងរបស់គាត់ គឺមានអាវដៃវែងពណ៌លឿង ខោជើងវែងពណ៌លឿងដែរ ហើយគាត់បានងើបចេញពីគ្រែរបស់គាត់ ដោយអម្បាញ់មិញគាត់គេងនៅលើខ្នើយ ឥឡូវនេះគាត់ងើបអង្គុយនៅលើគ្រែ បាទ ហើយគាត់ស្លៀកខោជើងវែងពណ៌លឿង អាវដៃវែងពណ៌លឿងគាត់បានអង្គុយឡើង ហើយលើកដៃមួយចំហៀងឡើងលើ បាទ ដៃមួយខាង ឬក៏ម្ខាង ឬក៏មួយចំហៀង បាទ គាត់លើកឡើងលើ ដៃម្ខាងទៀត គាត់យកមកដាក់ត្រឹមមាត់របស់គាត់ ហើយស្ងាប ហើយគាត់ធ្វើកាយវិការដើម្បីពត់ខ្លួន អញ្ចឹងបន្ទាប់ពីភ្ញាក់ពីគេង ជាទូទៅ យើងតែងតែអង្គុយពត់ខ្លួន ដើម្បីឲ្យថាមានអារម្មណ៍ស្រស់ស្រាយបន្ទាប់ពីភ្ញាក់ពីគេង ដូច្នេះហើយនារីម្នាក់នេះ គាត់កំពុងតែពត់ខ្លួន ហើយនាឡិការបស់គាត់គឺរោទ៍នៅម៉ោងដដែលអញ្ចឹងគាត់ងើបដោយសារតែ […] សំឡេងនៃនាឡិការោទ៍

Alms Round (Sakanan) — 18


បន្ទាប់មកទៀតរូបភាពទី ១៨ នៅក្នុងរូបភាពទី ១៨ យើងឃើញថា បន្ទាប់ពីគាត់បានមូរកម្រាលឡើងរួចហើយ ហើយចៅស្រីរបស់គាត់ ក៏បានពាក់ស្បែកជើងរួចរាល់ហើយដែរ ដូច្នេះពួកគេទាំងពីរនាក់ក៏បានកាន់កម្រាលម្នាក់មួយដោយយើងឃើញកម្រាលនីមួយៗគឺគាត់កៀបទៅនឹងក្លៀករបស់គាត់ អញ្ចឹងបានន័យថាកៀបទៅនឹងក្លៀកដែលនៅក្រោមស្មារបស់គាត់ ដែលយើងឃើញគាត់អត់កាន់ទេ បានន័យថាគាត់ត្បៀតក្លៀក យើងហៅថាត្បៀតក្លៀក ដើម្បីយកកម្រាលនោះចូលទៅក្នុងផ្ទះអញ្ចឹងពួកគេទាំងពីរនាក់ក៏បានដើរចូលទៅក្នុងផ្ទះ ហើយបំពេញការងារប្រចាំថ្ងៃរបស់ពួកគេវិញ បន្ទាប់ពីពួកគេដាក់បាត្រព្រះសង្ឃរួចអញ្ចឹងយើងឃើញស្ត្រីចំណាស់ម្នាក់នោះ គាត់ត្បៀតក្លៀកនូវកម្រាល គាត់យកកម្រាលមកត្បៀតក្លៀក ហើយដើរទៅខាង ដើរចូលទៅក្នុងផ្ទះ ដែលចៅស្រីរបស់គាត់កំពុងតែដើរនៅខាងក្រោយ អញ្ចឹងពួកគេទាំងពីរនាក់គឺមានអារម្មណ៍ថាស្រស់ស្រាយនិងសប្បាយរីករាយ ដោយសារតែពួកគេបានដាក់បាត្រដល់ព្រះសង្ឃ ដែលជាចំណីអាហារ មានដូចជាបាយ និងមានសម្លជាដើម ហើយពួកគេបានបួងសួងសុំនូវសេចក្តីប្រាថ្នា ឬក៏បំណងប្រាថ្នាផ្សេងឲ្យបានសម្រេច ព្រោះថាពួកគាត់ជាអ្នកកាន់ព្រះពុទ្ធសាសនា ដូច្នេះពួកគាត់គោរពព្រះសង្ឃ និងពួកគាត់តែងតែចូលចិត្តធ្វើបុណ្យរាប់បាត្រជាមួយនឹងព្រះសង្ឃ ហើយជាក់ស្ដែងគឺនៅក្នុងប្រទេសកម្ពុជាគឺជាប្រទេសដែលកាន់ព្រះពុទ្ធសាសនា ដែលមានប្រជាជនជាង ៩០ ភាគរយគឺកាន់ព្រះពុទ្ធសាសនា និងគោរពព្រះសង្ឃ ដូច្នេះរៀងរាល់ថ្ងៃ រៀងរាល់ពេលព្រឹក គឺតែងតែមានការដាក់ចង្ហាន់ ឬក៏ដាក់បាត្រដល់ព្រះសង្ឃ ហើយចំណែកឯថ្ងៃសីល ដែលថ្ងៃសីល ជាថ្ងៃសីល គឺយើងតែងតែទៅវត្តដើម្បីស្ដាប់លោក ស្ដាប់លោកសូត្រធម៌ ហើយនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅក្នុងវត្ត ចំណែកឯមិនមែនថ្ងៃសីល គឺយើងរង់ចាំនៅក្នុងផ្ទះ ដើម្បីដាក់ចង្ហាន់ដល់ព្រះសង្ឃ ឬក៏ដាក់បាត្រដល់ព្រះសង្ឃ ជាក់ស្ដែងដូចស្ត្រីចំណាស់ម្នាក់នេះ គឺគាត់ដាក់បាត្រនៅ ស្ត្រីចំណាស់ម្នាក់នេះ គឺគាត់ដាក់បាត្រដល់ព្រះសង្ឃ នៅពេលដែលគាត់នៅផ្ទះ បានន័យថាគាត់អត់ទៅវត្តនោះទេ គឺព្រះសង្ឃនិមន្តមកបិណ្ឌបាតនៅមុខផ្ទះរបស់គាត់តែម្ដង

Alms Round (Sakanan) — 01


អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺយើងមើលនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានស្ត្រីចំណាស់ម្នាក់ មើលទៅគាត់ប្រហែលជាអាយុ ៥០ ឆ្នាំ ដែលស្ត្រីចំណាស់ម្នាក់នោះ គាត់កំពុងតែងើបពីគេង អញ្ចឹងយើងឃើញគាត់ពាក់អាវដៃវែង និងស្លៀកសំពត់ពណ៌ អញ្ចឹងគាត់អាចស្លៀកជាសម្លៀកបំពាក់គេងបែបជាមនុស្សចាស់ ដោយសារតែគាត់មានអាយុ ៥០ ឆ្នាំ អញ្ចឹងបានន័យថាគាត់ចាស់អញ្ចឹងយើងឃើញគាត់ក្រោកពីគេង គឺគាត់នៅក្នុងបន្ទប់របស់គាត់ ដែលយើងឃើញគាត់អង្គុយលើគ្រែ ហើយនៅលើគ្រែរបស់គាត់គឺមានពូកមួយ អញ្ចឹងពូកគឺទន់ ដែលយើងគេងទៅគឺអត់សូវឈឺខ្នងទេ ប្រសិនបើយើងគេងលើពូកគឺអត់ធ្វើឲ្យឈឺខ្នងទេ អញ្ចឹងគាត់កំពុងតែងើបពីគេង ក៏ប៉ុន្តែគាត់អត់ទាន់ក្រោកដើរទៅណាទេ គឺគាត់អង្គុយនៅលើគ្រែ ហើយពត់ខ្លួនបន្តិច ដោយយើងឃើញគាត់លើកដៃទាំងពីរឡើង ដែលដៃឆ្វេងរបស់គាត់លើកឡើងលើខ្ពស់ រីឯដៃស្ដាំរបស់គាត់លូកទៅខាងស្ដាំត្រង់អញ្ចឹងបានន័យថាគាត់កំពុងតែពត់ខ្លួននៅពេលដែលគាត់ក្រោកពីគេងអញ្ចឹងជាទូទៅនៅពេលដែលយើងក្រោកពីគេងយើងតែងតែពត់ខ្លួនដើម្បីឲ្យវា យើងមានអារម្មណ៍ថាស្រស់ស្រាយ ឬក៏ស្រួលខ្លួនបន្តិច មុននឹងយើងធ្វើកិច្ចការអ្វីមួយបន្ទាប់ពីគេងដែលយើងឃើញនៅខាងក្រោយខ្នងគាត់គឺមានភួយមួយ អញ្ចឹងជាទូទៅពេលគេង យើងតែងតែគេងកើយលើខ្នើយ ហើយនិងដណ្ដប់ភួយ អញ្ចឹងនៅពេលដែលយើងគេង គឺភួយរបស់យើង យើងដាក់នៅខាងក្រោយ ឬក៏យើងវែកវាចេញ បានន័យថាយើងឈប់ដណ្ដប់ភួយ អញ្ចឹងភួយគឺនៅលើគ្រែដែលយើងឃើញនៅលើជញ្ជាំងផ្ទះ ឬក៏ជញ្ជាំងបន្ទប់គាត់ គឺមានបង្អួចមួយ អញ្ចឹងយើងឃើញបង្អួចនោះ នៅខាងក្រៅគឺមានភ្នំ ហើយមានព្រះអាទិត្យកំពុងតែរះ អញ្ចឹងបានន័យថាវាជាពេលព្រឹក ឬក៏ពេលព្រលឹម អញ្ចឹងយើងឃើញព្រះអាទិត្យរះអត់ទាន់ផុតពីភ្នំទេ បានន័យថាពេលព្រលឹម ដោយស្ត្រីចំណាស់ម្នាក់នោះ គាត់ក្រោកពីគេងនៅពេលព្រលឹម ហើយគាត់អង្គុយពត់ខ្លួននៅលើគ្រែ