KhmerPronunciationEnglish/Notes#occ
ជ្រះ creah 1. to be bright, sparkling, pure, clean, without any impurities
2. to be fair/light skinned (especially referring to Cambodians)
2/2

Link to overview page
Link to dictionary

Doing The Dishes (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់ជ្រលក់ចានដែលលាងនឹងទឹកសាប៊ូរួចរាល់ហើយ គាត់ក៏ជ្រលក់ចានគាត់ចូលទៅក្នុងចានដែកពណ៌លឿង ដើម្បីជម្រះជាតិសាប៊ូនោះចេញ អញ្ចឹងគាត់ជម្រះបណ្ដើរ គាត់ដុសចាននោះបណ្ដើរ គាត់ដុសឡើងវិញបណ្ដើរ ដើម្បីឲ្យអស់ជាតិសាប៊ូ អញ្ចឹងដំបូងគាត់លាងជាមួយនឹងសាប៊ូ ដើម្បីឲ្យអស់ជាតិខ្លាញ់ បន្ទាប់មកគាត់យកចានដែលជ្រះជាតិខ្លាញ់នោះទៅជ្រលក់នឹងទឹកស្អាត ដែលអត់មានសាប៊ូ ដើម្បីលាងជម្រះជាតិសាប៊ូចេញ អញ្ចឹងបន្ទាប់ពីគាត់បានលាងជម្រះជាតិសាប៊ូហើយ យើងឃើញចាននោះ គឺគាត់កំពុងតែកាន់ចានមួយដែលភ្លឺស្អាត អញ្ចឹងបានន័យថាចានដែលគាត់កំពុងលាងគឺស្អាតអស់ហើយ បានន័យថាស្អាត អត់មានស្នាមប្រឡាក់ ហើយក៏អត់មានស្នាម អត់មានក្លិនសាប៊ូទៀតដែរ គឺគាត់ដុសបានយ៉ាងស្អាតល្អមែនទែន អញ្ចឹងរូបភាពនេះគឺគាត់លាងជម្រះចានបានស្អាត

Khmer New Year (Sakanan) — 10


បន្ទាប់មករូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា មានក្មេងចំនួននាក់ បាទ គាត់កំពុងតែរត់លេងទឹក បាទ អញ្ចឹងនៅពេលដែលក្នុងថ្ងៃចូលឆ្នាំ គឺ យើងមានពិធីច្រើន ដូចជាស្រង់ព្រះ ដូចជាការលេងល្បែងប្រជាប្រិយ ហើយស្រង់ព្រះគឺយើងលេងជាមួយនឹងទឹក ដូច្នេះ បន្ទាប់ពីយើងស្រង់ព្រះឲ្យអ្នកមានគុណ ឬក៏ឲ្យចាស់រួចរាល់ហើយ យើងក៏បានយកទឹកមកជះដាក់គ្នាលេង អញ្ចឹងយើងលេងទឹកដោយជះដាក់គ្នាទៅវិញទៅមក ហើយការលេងបែបនេះ គឺយើងមិនប្រកាន់គ្នានោះទេ ព្រោះថាជាថ្ងៃចូលឆ្នាំថ្មី គឺយើងសប្បាយ យើងលាងជម្រះខ្លួនឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យជ្រះនូវភាពចង្រៃ ឬក៏រឿងរ៉ាវអាក្រក់ទាំងប៉ុន្មានឲ្យទៅតាមទឹកទាំងអស់ដូចនៅក្នុងរូបភាពនេះ យើងឃើញថា មានក្មេងស្រីម្នាក់ បាទ ក្មេងស្រីនោះ គាត់ពាក់អាវដៃខ្លីពណ៌ទឹកក្រូច ស្លៀកខោជើងខ្លីពណ៌ ក្មេងស្រីនោះអាយុប្រហែលជា ១៥ ឆ្នាំ ឬក៏ ១០ ឆ្នាំ គាត់ចងសក់ទីទុយ បាទ គាត់ចងសក់ទីទុយ ដោយដៃទាំងពីររបស់គាត់កាន់ធុងទឹកពណ៌បៃតងមួយ អញ្ចឹងគាត់កាន់ធុងទឹក ហើយគាត់រត់មកជះទឹកដែលនៅក្នុងធុងនោះ ទៅដាក់ក្មេងប្រុសម្នាក់ បាទ យើងឃើញក្មេងប្រុសម្នាក់នោះ គឺគាត់ដោះអាវ គាត់មិនមានពាក់អាវនោះទេ ហើយគាត់ស្លៀកខោជើងខ្លីពណ៌ ដោយដៃរបស់គាត់កាន់កាំភ្លើងបាញ់ទឹក អញ្ចឹងគាត់កាន់កាំភ្លើងបាញ់ទឹក ដោយលើកកាំភ្លើងនោះឡើងលើ ហើយដៃគាត់ទាំងពីរគឺលើកឡើងលើ ដោយដៃម្ខាងគាត់យកទៅបាំងមុខរបស់គាត់ ដោយគាត់មិនចង់ឲ្យទឹកមកទទឹកមុខរបស់គាត់អញ្ចឹងនៅពេលដែលគាត់លេងជះទឹក គឺគាត់នឹងសើមខ្លួនទាំងអស់ ដូច្នេះពេលខ្លះគាត់គ្រាន់តែយកដៃមកបាំងមុខ ដើម្បីកុំឲ្យទឹកចូលភ្នែកគាត់តែប៉ុណ្ណោះនៅខាងក្រោយក្មេងប្រុសម្នាក់នោះ យើងឃើញមានក្មេងប្រុសម្នាក់ទៀត កំពុងតែរត់មកលេងជាមួយគ្នាដែរ ដែលក្មេងប្រុសម្នាក់នោះ គាត់ពាក់អាវពណ៌លឿង ដៃខ្លី ស្លៀកខោជើងខ្លីពណ៌លឿង ហើយក្មេងប្រុសម្នាក់នោះ គាត់ក៏កំពុងតែកាន់កាំភ្លើងបាញ់ទឹកមួយផងដែរគាត់កាន់កាំភ្លើងបាញ់ទឹក គឺដើម្បីបាញ់ទឹកលេងជាមួយនឹងក្មេងដទៃទៀតដែលនៅក្នុងភូមិ បាទ ពួកគេទាំងអស់គ្នារត់លេងយ៉ាងសប្បាយរីករាយ ដោយយើងឃើញទឹកមុខរបស់ពួកគេគឺញញឹម និងសប្បាយដោយការលេងទឹកនៅក្នុងថ្ងៃចូលឆ្នាំថ្មីនេះតែម្ដងហើយនៅក្បែរនោះ យើងឃើញថា មានសត្វឆ្កែមួយកំពុងតែរត់នៅក្បែរក្មេងស្រី អញ្ចឹងថ្ងៃចូលឆ្នាំមិនត្រឹមតែសប្បាយតែមនុស្សទេ សូម្បីតែសត្វក៏សប្បាយដែរ ព្រោះយើងទាំងអស់គ្នាគឺលេងសប្បាយជាមួយនឹងគ្នា ជាមួយនឹងទឹកនោះតែម្ដង