KhmerPronunciationEnglish/Notes#occ
ដាក់តាំង dak taŋ to display
Notes: BCF
4/4

Link to overview page
Link to dictionary

Comparing or contrasting things 1 — Dialogue 1


នៅហាងលក់វត្ថុអនុស្សាវរីយ៍
ភ្ញៀវផ្កានេះស្អាតដែរ តែទាស់ត្រង់ទងវារៀងខ្លីតិច មានអាវែងជាងហ្នឹងតិចអេ៎?
អ្នកលក់នេះបង មួយនេះទងវាវែងជាងអាមុនតិច
ភ្ញៀវតែផ្កាវាធំពេកដាក់តាំងទៅមិនសូវស្អាតដូចអានោះអេ៎

Getting Up (Sakanan) — 13


នៅក្នុងរូបភាពទី ១៣ បាទ បន្ទាប់ពីនារីម្នាក់នោះ គាត់យកកាបូបគាត់ហើយ នារីម្នាក់នោះ គាត់បានដើរមកដើរបើកទ្វារ អញ្ចឹងគាត់ដើរមកបើកទ្វាររបស់គាត់ដើម្បីចេញទៅក្រៅយើងឃើញថានៅក្នុងផ្ទះរបស់គាត់គឺមានកម្រាលព្រំមួយ បាទ នៅក្រោយនារីនោះ គឺមានកម្រាលព្រំមួយ កម្រាលព្រំជាទូទៅយើងដាក់នៅក្នុងផ្ទះ ដើម្បីឲ្យយើងដើរជាន់ ឬក៏ដាក់តាំងលម្អអញ្ចឹងយើងក្រាលកម្រាលព្រំគឺជាសោភ័ណភាពមួយ ដើម្បី នៅក្នុងផ្ទះផងដែរបាទ ហើយផ្ទះរបស់គាត់គឺតាំងលម្អដោយផ្ទាំងគំនូរមួយផ្ទាំងអញ្ចឹងគាត់ជាអ្នកដែលស្រឡាញ់គំនូរផងដែរ ព្រោះថាគាត់បានតាំងលម្អផ្ទាំងគំនូរនៅក្នុងផ្ទះរបស់គាត់ផ្ទះគាត់ក៏មានដូចជាដាំដើមឈើ គឺមានដាំដើមឈើនៅក្នុងថូផ្ការបស់គាត់ អញ្ចឹងដើមឈើឬក៏ផ្កា គាត់ដាំនៅក្នុងថូ ហើយដាក់នៅលើជើងពានមួយ បាទ នៅលើជើងពាន លើជើងទម្រ ដែលផ្ការបស់គាត់នោះ គាត់ដាំនៅមាត់ទ្វារផ្ទះ បាទ គាត់ដាំលម្អនៅមាត់ទ្វារផ្ទះអញ្ចឹងនារីម្នាក់នោះ គាត់បានបើកទ្វារផ្ទះ ដើម្បីចេញទៅក្រៅ បាទ គាត់បានបើកទ្វារផ្ទះ ទ្វាររបស់គាត់គឺបើកចូលក្នុង ហើយគាត់ដើរចេញក្រៅទៅតាមទ្វារនោះ

Motorcycle Taxi (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីគាត់ចុះពីលើម៉ូតូហើយ គាត់ក៏បានដើរសំដៅមករកហាងកាហ្វេមួយ ដោយនៅក្នុងនោះយើងឃើញមិត្តភក្តិរបស់គាត់ម្នាក់ កំពុងតែអង្គុយនៅក្នុងហាងកាហ្វេនោះអញ្ចឹងនារីម្នាក់នោះ គាត់ក៏បានដើរចូលមកតាមខ្លោងទ្វារ ឬក៏តាមមាត់ទ្វារហាង ដោយយើងឃើញនៅក្បែរមាត់ទ្វារនោះ គឺមានរូបថតព្យួរជាច្រើន ដែលរូបថតទាំងនោះ អាចជារូបគំនូរ ជារូបថត ដែលគេដាក់តាំងលម្អនៅក្នុងហាងកាហ្វេរបស់គេអញ្ចឹងនារីម្នាក់នោះ គាត់បានដើរចូលតាមទ្វារ ហើយគាត់ដើរមកដល់ គាត់លើកដៃម្ខាងឡើង ដើម្បីហៅមិត្តភក្តិរបស់គាត់ អញ្ចឹងគាត់លើកដៃឆ្វេងរបស់គាត់ឡើង រីឯដៃស្ដាំគឺគាត់នៅតែទប់កាបូបដែលស្ពាយនៅនឹងស្មាចំណែកឯយើងឃើញមានបុរសម្នាក់ដែលកំពុងអង្គុយនៅលើកៅអី [នៅលើនឹង]តុ នៅក្នុងហាងកាហ្វេនោះផងដែរ ដោយបុរសម្នាក់នោះ គាត់ពាក់អាវដៃខ្លីពណ៌លឿង ស្លៀកខោជើងវែងពណ៌ ហើយនៅលើតុរបស់គាត់គឺមានកែវកាហ្វេចំនួនមួយ អញ្ចឹងបានន័យថាគាត់ណាត់ជាមួយនឹងនារីម្នាក់នោះ ដើម្បីមកញ៉ាំកាហ្វេនៅក្នុងហាងកាហ្វេ ដើម្បីនិយាយគ្នាអំពីការងារ ឬក៏អំពីការសិក្សាផ្សេងអញ្ចឹងនារីម្នាក់នោះគាត់ក៏បានមកដល់ ហើយពួកគេទាំងពីរនាក់ ក៏បានលើកដៃឡើង ដើម្បីជាសញ្ញាហៅគ្នាទៅវិញទៅមកដោយយើងឃើញបុរសដែលជាអ្នកអង្គុយនៅក្នុងហាងកាហ្វេនោះ គឺគាត់លើកដៃទាំងពីរឡើង ហើយគាត់ញញឹម បានន័យថាគាត់សប្បាយរីករាយ ដោយសារតែគាត់ឃើញនារីម្នាក់នោះ ដែលជាមិត្តភក្តិរបស់គាត់ មកទាន់ការណាត់ហើយនៅក្បែរតុរបស់បុរសម្នាក់នោះ យើងឃើញមានតុកាហ្វេចំនួនមួយទៀត អញ្ចឹងបានន័យថា ហាងកាហ្វេនោះគឺមានតុច្រើន ដែលដាក់នៅក្បែរគ្នា ដោយយើងឃើញមានតុចំនួនមួយទៀតដែលនៅក្បែរនោះ ហើយមានកែវកាហ្វេនៅលើតុនោះផងដែរអញ្ចឹងពួកគេទាំងពីរអ្នកមកហាងកាហ្វេ ដើម្បីញ៉ាំកាហ្វេ ជជែកគ្នាអំពីរឿងការសិក្សា អំពីការងារផងដែរ ដោយយើងឃើញពួកគេគឺមកទាន់ម៉ោង បានន័យថា ពួកគេអត់មកយឺតជាងម៉ោងណាត់នោះទេអញ្ចឹងពួកគេណាត់គ្នាម៉ោងប៉ុន្មាន ពួកគេមកម៉ោងប៉ុននោះ អញ្ចឹងអត់មាននរណាម្នាក់យឺតនោះទេទោះបីជាស្ទះផ្លូវក៏ដោយ អញ្ចឹងនារីម្នាក់នោះ ដោយសារតែស្ទះផ្លូវខ្លាំងពេក ហើយគាត់ខ្លាចមកខកការណាត់ ឬក៏ខ្លាចមកយឺត ដូច្នេះគាត់ក៏សម្រេចចិត្តរត់ និងជិះម៉ូតូឌុប ដើម្បីមកហាងកាហ្វេ ជួបនឹងមិត្តភក្តិរបស់គាត់ ដើម្បីកុំឲ្យយឺតម៉ោង

Coffee And Soft Drink (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បុរសម្នាក់នោះ គាត់បានដឹកដៃកូនស្រីរបស់គាត់ចូលមកដល់ហាងកាហ្វេ អញ្ចឹងគាត់បានចូលមកក្នុងហាងកាហ្វេតាមខ្លោងទ្វារ ហើយគាត់នៅតែកាន់ដៃកូនស្រីយ៉ាងជាប់ ព្រោះបុរសម្នាក់នោះគាត់ខ្លាចកូនស្រីរបស់គាត់វង្វេង គាត់បាត់ ឬក៏គាត់បាត់កូនស្រីគាត់ ហើយម្យ៉ាងវិញទៀត ដោយសារតែនាងនៅក្មេង អញ្ចឹងប្រសិនបើគាត់លែងដៃ នាងអាចរត់លេងផ្ដេសផ្ដាស ឬក៏អាចរត់ទៅតាមផ្លូវ អញ្ចឹងប្រសិនបើគាត់រត់ទៅតាមផ្លូវ អាចធ្វើឲ្យមានឡាន ឬក៏ម៉ូតូប៉ះ ឬក៏បុកគាត់ អញ្ចឹងអាចធ្វើឲ្យគាត់មានគ្រោះថ្នាក់បាន ដូច្នេះ ដើម្បីរក្សាសុវត្ថិភាពកូនស្រីរបស់គាត់ផង និងដើម្បីកុំឲ្យវង្វេងផង គាត់ត្រូវកាន់ដៃកូនស្រីរបស់គាត់ឲ្យជាប់ ទោះបីជាចូលដល់ក្នុងហាងកាហ្វេក៏ដោយ ព្រោះពេលខ្លះនៅក្នុងហាងកាហ្វេគឺមានមនុស្សច្រើន អញ្ចឹងក្មេងស្រីអាចវង្វេង ដោយសារតែនាងនៅតូចពេក អញ្ចឹងនាងអាចវង្វេងបាន អញ្ចឹងយើងត្រូវតែកាន់ដៃរបស់នាង ដើម្បីកុំឲ្យនាងវង្វេងដែលនៅក្នុងហាងកាហ្វេ នៅក្បែរទ្វារ យើងឃើញមានគេតាំងរូបថតជាច្រើន អញ្ចឹងដើម្បីលម្អនៅក្នុងហាង ម្ចាស់ហាងបានដាក់តាំងរូបថតជាច្រើននៅក្បែរទ្វារនិងក្បែរបង្អួចហើយយើងឃើញនៅក្នុងរូបភាពទីនេះដដែល គឺមានតុជាច្រើន កំពុងតែដាក់នៅក្នុងហាងកាហ្វេនោះ ដែលយើងឃើញនៅខាងស្ដាំដៃ នៅខាងឆ្វេងដៃ គឺមានមនុស្សពីរនាក់ មនុស្សប្រុសស្រីពីរនាក់ កំពុងតែអង្គុយញ៉ាំកាហ្វេនៅក្នុងហាងនោះផងដែរ ដែលពួកគេកំពុងតែអង្គុយនៅលើកៅអី ហើយនៅខាងមុខរបស់ពួកគេ គឺមានតុចំនួនមួយ ដែលនៅលើតុនោះគឺមានកែវកាហ្វេចំនួនពីរ ហើយពួកគេញ៉ាំកាហ្វេបណ្ដើរ និយាយគ្នាបណ្ដើរ អំពីការងារ ឬក៏អំពីការសិក្សាអញ្ចឹងយើងឃើញភ្ញៀវនៅក្នុងហាងកាហ្វេនោះច្រើន ហើយនៅខាងស្ដាំដៃវិញ យើងឃើញមានតុទំនេរចំនួនមួយ ហើយមានកៅអីចំនួនពីរ ដែលយើងឃើញមានអ្នកបម្រើ អ្នករត់តុនៅក្បែរតុនោះផងដែរអញ្ចឹងអ្នកបម្រើ អ្នករត់តុបានហៅឪពុកនិងកូន បុរសដែលអាចជាឪពុក និងក្មេងស្រីនោះ ឲ្យចូលទៅអង្គុយតុដោយសារតែគាត់ឃើញអតិថិជនចូលក្នុងហាង ដូច្នេះអ្នកបម្រើត្រូវតែមានការរួសរាយរាក់ទាក់ទៅរកអតិថិជន អញ្ចឹងគាត់ត្រូវតែរួសរាយរាក់ទាក់ទៅរកអតិថិជន ហើយហៅអតិថិជនចូលឲ្យ ឲ្យចូលមកអង្គុយនៅលើតុ ឲ្យចូលមកអង្គុយនៅលើតុដែលជាក់ស្ដែង យើងឃើញអ្នកបម្រើនៅក្នុងរូបភាពនេះកំពុងតែប្រាប់ទៅដល់ឪពុកនិងកូននោះ គាត់ប្រាប់អំពីកៅអីដែលនៅទំនេរ និងតុដែលនៅទំនេរយើងឃើញបុរសដែលជាអ្នកបម្រើ គឺគាត់ពាក់អាវ ដៃខ្លី និងខោជើងវែង ហើយគាត់ពាក់អៀមមួយ ក្រណាត់អៀមពណ៌ខៀវមួយ ដែលក្រណាត់អៀមពណ៌ខៀវនោះ គឺការពារកុំឲ្យសម្លៀកបំពាក់គាត់ប្រឡាក់ នៅពេលដែលគាត់លើកកាហ្វេ ឬក៏នៅពេលដែលគាត់ជូតតុដោយសារតែគាត់ជាអ្នកបម្រើ ដូច្នេះវាងាយស្រួលនឹងធ្វើឲ្យប្រឡាក់ខោអាវគាត់ ដូច្នេះគាត់ត្រូវតែពាក់អៀមក្រណាត់មួយ ដើម្បីការពារកុំឲ្យប្រឡាក់ហើយយើងឃើញនៅលើដៃខាងឆ្វេងរបស់គាត់ គឺគាត់កំពុងតែកាន់ក្រណាត់មួយពណ៌លឿង អញ្ចឹងក្រណាត់នៅលើដៃរបស់គាត់ គឺគាត់ទុកសម្រាប់ជូតតុ នៅពេលដែលមានភ្ញៀវចេញពីតុ គាត់ប្រមូលកែវហើយ គាត់យកក្រណាត់នោះមកជូតតុ សម្អាតតុ ដើម្បីឲ្យមានភ្ញៀវក្រោយចូលមកអង្គុយបានស្រួល