KhmerPronunciationEnglish/Notes#occ
គោ koo 1. cow, ox, cattle
2. beef {សាច់គោ = beef}
13/4

Link to overview page
Link to dictionary

Calming someone down — Cultural note


គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយជាពាក្យស្លោកដែលខ្មែរប្រើញឹកញាប់ សំដៅលើអ្នកដែលកំពុងលាក់បាំងនូវអ្វីដែលខ្លួនបានធ្វើខុស (គោ) ហើយខ្លាចគេចាប់កំហុសខ្លួនបាន (ដំបៅ) ដូច្នេះឆាប់ភ័យងាយប្រតិកម្ម (រំសាយកន្ទុយ) ទៅនឹងសំដីអាកប្បកិរិយារបស់អ្នកដទៃ (ក្អែក)។

Fried Rice (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញ បន្ទាប់ពីគាត់យកកែវទឹកកកមកឲ្យអតិថិជនហើយ អ្នកលក់ក៏បានសួរទៅនារីម្នាក់នោះថាតើគាត់ចង់ញ៉ាំអ្វី ដូច្នេះគាត់មកសួរអ្នកទិញ ឬក៏អតិថិជនរបស់គាត់ ដើម្បីចង់ដឹងថាតើគាត់ចង់ញ៉ាំអ្វី នៅពេលនោះ គាត់អាចទៅធ្វើម្ហូប ឬក៏ទៅធ្វើបាយឆា ឬក៏មីឆាឲ្យអតិថិជនរបស់គាត់បាន អញ្ចឹងនារីម្នាក់នោះ ក្រោយពីពេលដែលអ្នកលក់គាត់សួរហើយ អញ្ចឹងនៅពេលដែលអ្នកលក់សួរនារីម្នាក់នោះហើយ នារីម្នាក់នោះ គាត់ក៏បានកុម្ម៉ង់បាយឆាមួយចាន ដែលបាយឆានោះអាចជាបាយឆាពងទាចៀន ឬក៏បាយឆាសាច់គោជាដើម ព្រោះពេលខ្លះបាយឆាមានច្រើន ដែលយើងអាចកុម្ម៉ង់បាន យើងអាចញ៉ាំបានទៅតាមចំណង់ចំណូលចិត្ត ដែលមានដូចជាបាយឆាសាច់គោ បាយឆាពងទាចៀន បាយឆាពងទាចៀនលាយសាច់គោ ឬក៏បាយឆាបន្លែជាដើម អញ្ចឹងនៅពេលដែលយើងចង់ញ៉ាំបាយឆាប្រភេទណា យើងអាចហៅប្រាប់ទៅអ្នកលក់បាន អ្នកលក់នឹងធ្វើឲ្យ ដែលជាក់ស្ដែងនារីម្នាក់នេះ គាត់ចង់ញ៉ាំបាយឆាសាច់គោលាយនឹងពងទាចៀន ដូច្នេះគាត់ក៏បានប្រាប់ទៅអ្នកលក់ថា យកបាយឆាសាច់គោលាយពងទាចៀន ដែលយើងឃើញនៅក្នុងរូបភាពទីនេះ គឺយើងឃើញនៅខាងក្រោយនារីម្នាក់នោះ គាត់បាននិយាយអំពីបាយឆា ដែលមានបន្លែនៅក្នុងនោះផងដែរ អញ្ចឹងយើងឃើញមានបាយឆាមួយចាន ដែលមានបន្លែ ហើយមានពងទាចៀននៅលើនោះ អញ្ចឹងបានន័យថាគាត់កំពុងតែហៅបាយឆាបន្លែ លាយសាច់គោ និងលាយពងទាចៀន

Fried Rice (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីគាត់ចៀនពងទាឆ្អិនហើយ អញ្ចឹងពងទាចៀន បាយឆាពងទាចៀន គឺឆ្អិនហើយ នៅពេលដែលគាត់ចៀនពងទាមកនេះ ដូច្នេះអ្នកលក់ក៏បានយកពងទាដែលចៀនឆ្អិន យកមកចាក់ចូលទៅក្នុងបាយឆា ដែល[គាត់ដាក់]នៅក្នុងចានសំប៉ែតអម្បាញ់មិញអញ្ចឹងបាយឆាដែលឆ្អិនរួច គឺយើងដាក់នៅក្នុងចានសំប៉ែតមួយ បន្ទាប់មកទៀតអ្នកលក់ក៏បានយកពងទាចៀន ដែលចៀនឆ្អិនរួចហ្នឹង មកចាក់បន្ថែមពីលើបាយឆានោះ ដើម្បីឲ្យទៅជាបាយឆាពងទាចៀន អញ្ចឹងគាត់បានធ្វើតាមអ្វី ដែលអ្នកទិញឬក៏អតិថិជនរបស់គាត់កុម្ម៉ង់ ដើម្បីឲ្យគាត់ធ្វើ ព្រោះនៅពេលដែលយើងទៅកុម្ម៉ង់បាយឆាឬក៏មីឆានៅតាមផ្លូវ យើងអាចកុម្ម៉ង់រសជាតិបាន ដោយយើងប្រាប់ទៅអ្នកលក់ថាតើយើងចង់ញ៉ាំរសជាតិអ្វី ហើយមានលាយអ្វីខ្លះ ដូចជាយើងចង់ញ៉ាំតែសាច់គោ ឬក៏ញ៉ាំតែបាយឆាសាច់ជ្រូកទទេ ឬក៏បាយឆាសាច់ជ្រូកលាយបន្លែ និងលាយពងទាចៀន អញ្ចឹងយើងអាច យើងអាចហៅឬក៏ប្រាប់ទៅអ្នកលក់បាន យើងអាចប្រាប់ទៅអ្នកលក់ទៅតាមអ្វីដែលយើងចង់ញ៉ាំ ដែលជាក់ស្ដែងនារីម្នាក់នេះ គាត់បានហៅបាយឆា មានសាច់គោ មានសាច់ជ្រូក មានបន្លែ និងមានពងទាចៀនផងដែរ ដូច្នេះអ្នកលក់គាត់ចម្អិនបាយឆា ដែលលាយសាច់ជ្រូក លាយបន្លែ និងលាយពងទាចៀនឲ្យទៅអតិថិជនរបស់គាត់ ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺគាត់បញ្ចប់ការឆាបាយរបស់គាត់ ដោយគាត់យកពងទាចៀនដែលឆ្អិន មកដាក់នៅលើបាយឆារបស់គាត់

Rice (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ច្រូតស្រូវរួចរាល់ហើយ អញ្ចឹងបន្ទាប់ពីកសិករ គាត់ច្រូតស្រូវរួចរាល់ហើយ យើងឃើញកសិករ គាត់កំពុងតែយកដើមស្រូវ ដែលមានស្រូវទុំ មានផ្លែស្រូវទុំនៅជាប់ដើមនោះ មកបោកទៅនឹងក្ដារ ឬក៏ទៅនឹងថ្មមួយ អញ្ចឹងការធ្វើបែបនេះ យើងហៅថាការបោកស្រូវ ឬក៏ការបែនស្រូវ អញ្ចឹងដើម្បីប្រឡេះយកគ្រាប់ស្រូវចេញពីដើម គឺយើងអត់ប្រើដៃយើងប្រឡេះគ្រាប់ស្រូវម្ដងមួយគ្រាប់នោះទេ គឺវាប្រើពេលយូរ ដោយសារតែដើមស្រូវនីមួយៗគឺមានផ្លែច្រើន ហើយក្នុងស្រែនីមួយៗគឺមានដើមស្រូវច្រើនផងដែរ ដូច្នេះ ដើម្បីឲ្យចំណេញពេលវេលា គឺយើងយកដើមស្រូវទាំងនោះទៅបោកទៅនឹងថ្ម ឬក៏បោកទៅនឹងក្ដារមួយបន្ទះ ដើម្បីឲ្យគ្រាប់ស្រូវជ្រុះមកក្រោម អញ្ចឹងដើម្បីប្រមូលផលស្រូវឲ្យបានល្អ គឺគេអត់បោកទៅផ្ទាល់នឹងដីនោះទេ គឺគេមានក្រាលកន្ទេលមួយ ដែលប្រជាជនកម្ពុជាតែងតែប្រើកន្ទេលដែលធ្វើអំពីស្លឹកត្នោត អញ្ចឹងគឺយើងបោកស្រូវនៅលើកន្ទេលស្លឹកត្នោត ហើយនៅពេលដែលគ្រាប់ស្រូវជ្រុះមក គឺជ្រុះនៅលើកន្ទេល ដូច្នេះកសិករងាយស្រួលប្រមូល ដោយមិនឲ្យគ្រាប់ស្រូវទាំងនោះប្រឡាក់ជាមួយនឹងដី អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញកសិករ គាត់ពាក់អាវដៃវែង ខោជើងវែងដដែល ព្រោះថាដើមស្រូវគឺធ្វើឲ្យយើង អាចធ្វើឲ្យយើងរមាស់បាន ប្រសិនបើយើងអត់ពាក់អាវដៃវែង ឬក៏អត់ពាក់ខោជើងវែងទេ នៅពេលដែលយើងប៉ះពាល់ជាមួយដើមស្រូវ គឺដើមស្រូវអាចធ្វើឲ្យយើងរមាស់ខ្លួនបាន ដូច្នេះដើម្បីកុំឲ្យរមាស់គឺយើងត្រូវការពារខ្លួនយើងដោយពាក់អាវដៃវែង ឬក៏ខោជើងវែងជាដើម អញ្ចឹងនៅក្នុងរូបភាពនេះគឺគាត់កំពុងតែកាន់ដើមស្រូវមួយគុម្ព ហើយបោកទៅនឹងថ្មមួយ អញ្ចឹងនៅពេលដែលបោក គឺយើងឃើញគាត់បោកម្ដងមួយគុម្ពហើយយើងឃើញគ្រាប់ស្រូវកំពុងតែជ្រុះចេញពីដើមស្រូវទាំងនោះ អញ្ចឹងយើងឃើញនៅខាងមុខថ្ម គឺមានគ្រាប់ស្រូវពណ៌លឿងជាច្រើន ដែលជ្រុះនៅខាងមុខថ្ម អញ្ចឹងយើងឃើញថា គាត់បោកស្រូវដើម្បីយកស្រូវចេញពីដើមស្រូវ ដោយនៅខាងក្រោយគាត់ យើងឃើញ មានដើមស្រូវជាច្រើនទៀត ដែលមិនទាន់បោករួចរាល់ ដូច្នេះកសិករគាត់ត្រូវតែបោកស្រូវ ដើម្បីប្រមូលផលស្រូវចេញពីដើមស្រូវ អញ្ចឹងនៅពេលដែលយើងប្រមូលផលស្រូវចេញពីដើមស្រូវរួចរាល់ហើយ ដើមស្រូវដែលអត់មានគ្រាប់ស្រូវ យើងហៅថាចំបើង អញ្ចឹងដើមស្រូវគឺមានប្រយោជន៍ផងដែរ នៅពេលដែលយើងប្រមូលផល ឬក៏ប្រមូលស្រូវ បោកស្រូវចេញពីដើមអស់ហើយ គឺយើងអាចយកដើមស្រូវទាំងនោះ យកទៅឲ្យសត្វគោ ឬក៏សត្វក្របីស៊ី អញ្ចឹងសត្វគោ សត្វក្របី វាស៊ីដើមស្រូវ ឬក៏ចំបើង ជាអាហារ ដូច្នេះកសិករគាត់អត់យកចំបើង ឬក៏ដើមស្រូវដែលអស់គ្រាប់នោះ យកទៅបោះចោលនោះទេ គឺគាត់អាចយកទៅឲ្យគោ ក្របីរបស់គាត់ស៊ីជាអាហារផងដែរ ដូច្នេះនៅក្នុងរូបភាពទីគឺកសិករ គាត់កំពុងតែបោកស្រូវរបស់គាត់ទៅនឹងថ្ម ឬក៏បោកស្រូវរបស់គាត់ទៅនឹងក្ដារមួយបន្ទះ ដើម្បីប្រមូលគ្រាប់ស្រូវចេញពីដើមស្រូវ ហើយយកគ្រាប់ស្រូវនោះទៅប្រើប្រាស់